លោក វ៉ាត គឹមលី បានបញ្ចប់បរិញ្ញាបត្រច្បាប់ក្នុងឆ្នាំ ២០១៦ និងបានបញ្ចប់ ថ្នាក់អនុបណ្ឌិតសិទ្ធិមនុស្សអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងឆ្នាំ២០២១។ លើសពីនេះ លោក វ៉ាត គឹមលី បានបញ្ចប់ការបណ្តុះបណ្តាលស្តីអំពីក្រមរដ្ឋប្បវេណីពីវិភាគទាន ច្បាប់ក្នុងឆ្នាំ ២០២០ ជាស្ថាពរ។
លោក វ៉ាត គឹមលី បានចូលរួម សិក្ខាសាលាជាច្រើនអំពីចំណេះដឹងច្បាប់ទូទៅ ចាប់តាំងពីឆ្នាំ២០១៨ ដល់បច្ចប្បន្ន។ លោក វ៉ាត គឹមលី បានបំរើការងារនៅ ការិល័យអាស៊ីតាំងពីឆ្នាំ ២០១៥ ដល់បច្ចប្បន្ន ។
ក្រៅពីនេះ លោក វ៉ាត គឹមលី ជាសមាជិក នៃសភាយុវពាណិជ្ជករ សាខាទួលគោកនិង សមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។ លោក វ៉ាត គឹមលី ប្រើប្រាស់ភាសាអង់គ្លេស និង ខ្មែរទាំងភាសានិយាយ និង ភាសាសរសេរបានយ៉ាងល្អ។