លោក វណ្ណារិទ្ធ ជាមេធាវីប្រចាំនៅការិយាល័យមេធាវីអាស៊ី និងមានបទពិសោធន៍យ៉ាងទូលំទូលាយផ្នែកច្បាប់ និងបានប្រឹក្សាយោបល់ជូនអតិថិជនជាង ៥ (ប្រាំ)ឆ្នាំ។ គាត់ បានផ្តល់ប្រឹក្សាយោបល់ដល់អតិថិជនលើក្នុងសំណុំរឿងរដ្ឋប្បវេណី ព្រហ្មទណ្ឌ ច្បាប់ការងារ និងពាណិជ្ជកម្ម ការតាក់តែងកិច្ចសន្យានានា និងតំណាងដោយអាណត្តិ និងការពារក្តីក្នុងតុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ។
លោក ធ្លាប់ទទួលបានពានរង្វាន់ពីការប្រកួតប្រជែងមួយចំនួន ដូចជាការប្រកួតសាវនាការប្រឌិត ការប្រកួតផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ និងតំណាងកម្ពុជាក្នុងការប្រកួតអន្តរជាតិ។ លោក បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់មកពីសាកលវិទ្យាល័យលីយ៉ុង ៣ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យមេគង្គកម្ពុជា។ លោក វណ្ណារិទ្ធ អាចនិយាយភាសាអង់គ្លេស ខ្មែរ និងភាសាថៃ។