លោកមេធាវី យី សារូ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ពីសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។
មុនពេលចូលបម្រើការងារជាមួយការិយាល័យមេធាវីអាស៊ី លោកមានបទពិសោធន៍ការងារយូរអង្វែង ជាមួយក្រុមហ៊ុនឯកជនផ្សេងៗ ទាំងបុគ្គលិកស្ម័គ្រចិត្ត / បុគ្គលិកពេញម៉ោង ជាមួយអង្គការក្រៅរដ្ឋាភិបាល និងទីប្រឹក្សាច្បាប់នៅ សណ្ឋាគារលំដាប់ផ្កាយ ៥ និង កាស៊ីណូ។
លោក មានបទពិសោធន៍ បម្រើការជាបុគ្គលិកផ្នែកច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សម្រាប់បុគ្គលរាយការណ៍ក្នុងវិស័យកាស៊ីណូ។ លោក អាចនិយាយភាសាខ្មែរ និងភាសាអង់គ្លេស។